khmer eng
  • ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា៖ ដល់ពេលដែលខ្មែរយើងត្រូវរួមគ្នាគិត រួមគ្នាផលិតអាហារកែច្នៃ ព្រមទាំងសេវាកម្មផ្សេងៗ ដែលផ្ដើមចេញពីគ្រឹះស្ថានឧត្តមសិក្សារដ្ឋទាំងអស់
     
    ចែករំលែក ៖

    នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ ព្រឹទ្ធសភា បានដឹកនាំកិច្ចប្រជុំជាមួយថ្នាក់ដឹកនាំមកពីសាកលវិទ្យាល័យជាតិ និងគ្រឹះស្ថានឧត្តមសិក្សាចំនួន២០ ទូទាំងប្រទេសកម្ពុជា តំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ដ បច្ចេកវិទ្យា និងនវានុវត្តន៍ សមាគមកាហ្វេ និងវិស័យឯកជន សរុបចំនួន ១២០ នាក់ ដើម្បីពិភាក្សាពី ការជំរុញការផលិតអាហារកែច្នៃនៅកម្ពុជា សេវាកម្ម និងការបង្កើតទីផ្សារសម្រាប់លក់ផលិតផលខ្មែរ។ គ្រឹះស្ថានឧត្តមសិក្សានីមួយៗ បានបង្ហាញពីផលិតផលដែលខ្លួនផលិតបានទាំងផលិតផលសេវាកម្ម កសិកម្ម សុខាភិបាល បច្ចេកវិទ្យា និងការកែច្នៃម្ហូបអាហារ។

    ក្នុងឱកាសនោះដែរ ឯកឧត្តមបណ្ឌិត បានមានប្រសាសន៍ថា នៅក្នុងស្ថានភាពបច្ចុប្បន្ន យើងត្រូវខិតខំកែច្នៃផលិតផលថ្មីៗ ពង្រឹងគុណភាព បរិមាណផលិតផលដែលមានស្រាប់ និងជំរុញឱ្យប្រជាជនខ្មែរស្រឡាញ់ និងប្រើប្រាស់ផលិតផលខ្មែរ។ យើងត្រូវរួមគ្នាគិត និងសហការគ្នា ដើម្បីកាត់បន្ថយការពឹងផ្អែកលើផលិតផលបរទេស និងឈានទៅជំនួសផលិតផលបរទេសឱ្យបានច្រើននាពេលខាងមុខ ។

    កិច្ចប្រជុំបានបូកសរុប ដោយកំណត់ទិសដៅសំខាន់ចំនួន៥គឺ ការកែច្នៃអាហារ ការផលិតពូជដំណាំនិងផ្កា ការផលិតជីកសិកម្ម ការបង្កើតប្រព័ន្ធគ្រប់គ្រងឌឺជីថល និងការរួមគ្នាបង្កើតផ្សារសម្រាប់ផលិតផលក្នុងស្រុក។

    ខ្លឹមសារ៖ ខុទ្ទកាល័យឯកឧត្តមអនុប្រធានទី២ព្រឹទ្ធសភា
    រូបភាព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    ឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា ដឹកនាំកិច្ចប្រជុំឆ្លុះបញ្ចាំងសមិទ្ធផលការងារជាង ១ឆ្នាំ របស់ខុទ្ទកាល័យ និងដាក់ចេញទិសដៅយុទ្ធសាស្ត្របន្ត
    thumbnail
     
    លោកជំទាវ មាន សំអាន ដឹកនាំកិច្ចប្រជុំផ្ទៃក្នុងគណៈកម្មការទី៨ព្រឹទ្ធសភា
    thumbnail
     
    ឯកឧត្តម ឡោក ឆាយ ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងាររបស់អគ្គនាយកដ្ឋានសេវាច្បាប់ និងសមូហភាពដែនដី និងអគ្គនាយកដ្ឋានស្រាវជ្រាវប្រចាំខែមីនា
    thumbnail
     
    សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអគ្គលេខាធិការនៃសន្និសីទស្តីពីអន្តរសកម្មភាព និងវិធានការកសាងទំនុកចិត្តនៅអាស៊ី ចូលជួបសម្តែងការគួរសម
    thumbnail
     
    ឯកឧត្តម លីសារី អញ្ជើញជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំខ្មែរអ៉ិស្លាម និងគោរពវិញ្ញាណក្ខន្ធសពអតីតថ្នាក់ដឹកនាំ នៅស្រុកទឹកឈូខេត្តកំពត